This photo taken in November 2018 shows Ven. Vouthy Phin leading an ordaining celebration at Prasat Neang Khmao monastery, Takeo, Cambodia. Photo provided by Vouthy Phin.

Ven. Vouthy Phin leading an ordaining celebration at Prasat Neang Khmao monastery, Takeo, Cambodia in November 2018.

About Ven. Vouthy Phin

“People who come to be ordained are almost 100% the children of underprivileged farmer families and wish to get an education,” said Ven. Vouthy Phin, Abbott of Prasat Neang Khmoa monastery, Takeo province, Cambodia. “Although they often have parents, the family cannot support [their schooling].”

“Children of high-income families do not become monks,” Ven. Phin added.

Phin, 40, is also a vice-president of Wat Prasat Neang Khmao Buddhist Primary School. It is located inside Prasat Neang Khmao monastery—one of the biggest monasteries in the area and the country. The monastery is situated in Rovieng commune, Samrong district, Takeo province, Cambodia.

Phin said that 360 Buddhist monks have lived and studied in Wat Prasat Neang Khmao Buddhist Primary School. Most of them are novice monks. The monks’ average age is between 10 to 20, and 30% of the monks come from other provinces.

He added that most novice monks are the children of low-income families whose parents have moved from province to province to work. Older grandparents cannot look after and send them to schools regularly. The monasteries are the only places for their children to get an education.

“When families are underprivileged and cannot support their children going to school because of the parents’ migration,” Phin said, “it is difficult to bring their children together; therefore, they ask for the monks to ordain their children to get an education.”

He added that “low-income families lack time to look after their children and encourage [them] to study. The majority, as I observe, have low education levels and are uneducated, [and] it is a factor that can lead to drug use.”

This photo taken in January 2019 shows Ven. Vouthy Phin, a Dhammavinaya exam coordinator, writing questions on the board at Bunrany Hun Sen Primary school, Takeo, Cambodia. Photo provided by Vouthy Phin.

Ven. Vouthy Phin, a Dhammavinaya exam coordinator, writing questions on the board at Bunrany Hun Sen Primary school, Takeo, Cambodia in January 2019.

“It is dangerous for Cambodian children whose parents are underprivileged and have less time to look after [their children].” Phin said, “but when they become the monks, they are far from those who associate with drugs and have more opportunities than the pre-ordained.”

He added that the monastery’s leaders have ordained the boys two times. Most boys come from low-income families in Takeo province. A few of them come from other provinces.

The opening and ending days of the Buddhist rainy retreat seasons are the two times for ordination each year, and more than a hundred boys come to be ordained. Similarly, around a hundred monks complete the Buddhist primary school there and move out to other monasteries to continue their studies.

Phin said that although younger boys do not generally achieve high education levels, they can avoid using drugs and ruinous ways of life.

According to Phin, most people who used to be monks have good behavior and character. They are educated and become a resource in society. “Almost 90% of ex-monks have a strong [family] and individual education to be a good person in society,” Phin said.

He added that the monks’ role in Cambodia extends past educational development in Buddhism to also include public and general education. Many prominent monks are social infrastructure founders. They raise funds from local regions and abroad to build schools, health centers, roads, and other public resources. The monks are also educational contributors to laypeople in society.

Transcript

កំណត់ត្រាបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរ

អ្នកសម្ភាសន៍ - លន់ ឡាយ

អ្នកផ្ដល់បទសម្ភាសន៍ - ភិន វុទ្ធី

កាលបរិច្ឆេទ - ១៣ មីនា ២០២១

មធ្យោបាយ​ -​ Remote Interview

រយៈពេល - ២២ នាទី​ និង១២ វិនាទី

លន់ ឡាយ - ខ្ញុំករុណា ភិក្ខុ លន់ ឡាយ ជាសមណនិស្សិតឆ្នាំទី៤ សិក្សានៅសាកលវិទ្យាល័យម៉ាស្សាឈូសេត្តឡូវ៉ែល សហរដ្ឋអាមេរិក ដោយសិក្សាលើជំនាញវិជ្ជានិពន្ធ។ គោលបំណងនៃកិច្ចសម្ភាសន៍ក្នុងថ្ងៃនេះ គឺដើម្បីបានជាប្រភពព័ត៌មានក្នុងការសរសេរអត្ថបទមួយក្រោមប្រធានបទ វត្តអារាមព្រះពុទ្ធសាសនានៅកម្ពុជា ជួយប្រជាជនក្រីក្រឱ្យមានឱកាសទទួលបានការអប់រំខ្ពង់ខ្ពស់។ ក្នុងប្រធានបទនេះ ខ្ញុំករុណាត្រូវការសម្ភាសន៍បព្វជិត និងគ្រហស្ថដែលធ្លាប់អាស្រ័យពឹងពាក់ព្រះពុទ្ធសាសនាជាច្រើនអង្គនាក់។

សំណួរដំបូង គឺខ្ញុំព្រះករុណាចង់សូមការអនុញ្ញាតដើម្បីនិមន្ដព្រះអង្គណែនាំខ្លួន និងបច្ចុប្បន្ននេះ តើព្រះអង្គមានតួនាទីអ្វីនៅក្នុងវត្តប្រាសាទនាងខ្មៅ?

ភិន វុទ្ធី - ខ្ញុំព្រះករុណាសូមធ្វើសេចក្ដីរាប់អានចំពោះលោកប្អូន។ ខ្ញុំព្រះករុណាឈ្មោះ ភិន វុទ្ធី ចំពោះតួនាទីបច្ចុប្បន្ននេះគឺជា ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ ភូមិរវៀង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ហើយក៏ជាព្រះមន្រ្ដីសង្ឃទីរាជាគណៈកត្តិយស នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ខ្ញុំករុណាមានអាយុ ៤០ឆ្នាំ។

លន់ ឡាយ -តើបច្ចុប្បន្ននេះ ព្រះសង្ឃគង់នៅក្នុងវត្តប្រាសាទនាងខ្មៅមានចំនួនប៉ុន្មានអង្គ និងមានអាយុចន្លោះចាប់ពីប៉ុន្មានឆ្នាំទៅប៉ុន្មានដែរ?


ភិន វុទ្ធី - បច្ចុប្បន្ននេះ វត្តប្រាសាទនាងខ្មៅមានព្រះសង្ឃចំនួន ៣៦០អង្គ ដែលកំពុងសិក្សារៀនសូត្រ និងជាមធ្យមភាគគឺមានអាយុចាប់ពី១០ឆ្នាំ ទៅ២០ឆ្នាំភាគច្រើន។

លន់ ឡាយ -តើព្រះសង្ឃភាគច្រើននិមន្ដពីខេត្តតាកែវនេះតែម្ដង ឬនិមន្ដមកពីខេត្តដទៃៗផ្សេងទៀត?

ភិន វុទ្ធី - ព្រះសង្ឃនៅក្នុងខេត្តតាកែវនេះមានប្រហែលជា៧០​ភាគរយ ហើយ៣០ភាគរយទៀត គឺព្រះសង្ឃនិមន្ដមកពីខេត្តទីទៃផ្សេងៗទៀត។ ព្រះសង្ឃខ្លះបួសមកពីវត្តផ្សេង មកសូមសិក្សារៀនសូត្រ និងខ្លះទៀតក៏និមន្តមកពីបណ្ដាខេត្តផ្សេងៗ ដូចជាកំពង់ចាម ព្រះវិហារ ត្បូងឃ្មុំ កំពង់ស្ពឺជាដើម។ ខ្លះមកពីខេត្តផ្សេងៗជាគ្រហស្ថ ហើយមករៀនធម៌បួសនៅក្នុងវត្តនេះតែម្ដង។ ដូច្នេះប្រហែល៣០ភារយ គឺបានបួសនៅក្នុងវត្តប្រាសាទនាងខ្មៅនេះផងដេរ។

លន់ ឡាយ -តើវត្តប្រាសាទនាងខ្មៅបំបួសកុលបុត្រខ្មែរប្រហែលប៉ុន្មានរូបដែរ ក្នុងមួយឆ្នាំៗ?

ភិន វុទ្ធី - ជាទូទៅរៀងរាល់ឆ្នាំ វត្តប្រាសាទនាងខ្មៅបំបួសកុលបុត្រខ្មែរពីរដង គឺមុនចូលព្រះវស្សា និងក្រោយចេញព្រះវស្សា។ បើគិតជាមធ្យមមានចំនួនប្រហែល៦០អង្គ ក្នុងមួយលើកៗ និងប្រហែលជា១២០អង្គ ក្នុងមួយឆ្នាំ។

លន់ ឡាយ -តើកុលបុត្រដែលបានមកបួសក្នុងវត្តប្រាសាទនាងខ្មៅ មានស្ថានភាពគ្រួសារយ៉ាងដូចម្ដេចដែរ?
ភិន វុទ្ធី - ខ្ញុំករុណាអាចនិយាយបានក្នុងកំឡុងពេលប្រាំឆ្នាំ ដែលបានមកកាន់កាប់ជាព្រះចៅអធិការនេះ។ អ្នកដែលចូលមកបួស គឺស្ទើរតែ១០០ភាគរយ ជាកូនកសិករក្រីក្រ ដែលមានជីវភាពក្នុងស្ថានភាពខ្សត់ខ្សោយមែនទែន ហើយប្រាថ្នាដើម្បីបានការសិក្សារៀនសូត្រ ដើម្បីចង់ចេះ ចង់ដឹង។ ដោយសារតែគ្រួសារពុំមានលទ្ធភាព ដោយមិនថាតែកូនកំព្រា ឬមានម្ដាយឪពុកឡើយ គឺសុទ្ធសឹងតែជាកូនកសិករក្រីក្រទាំងអស់។ ពុំមានកូនអ្នកមានទ្រព្យ ដែលមានជីវភាពគ្រួសារធូរធារហើយមកបួសក៏ទេសោះ គឺសុទ្ធសឹងតែជាអ្នកក្រខ្សត់ ដែលប្រាថ្នាចង់ចេះ ចង់ដឹង ​និងបន្ដឈ្វេងយល់អំពីព្រះពុទ្ធសាសនា។

លន់ ឡាយ -តើមានន័យថាកូនអ្នកដែលមានជីវភាពគ្រប់គ្រាន់បានផ្គត់ផ្គង់ ឱ្យកូនសិក្សារៀនសូត្រទាំងអស់នោះ គឺគាត់មិនបានជ្រើសរើសយកវត្តអារាមពុទ្ធសាសនាជាកន្លែងមួយ ដើម្បីឱ្យកូនគាត់បានសិក្សារៀនសូត្រទេ ឬយ៉ាងណាដែរ?

ភិន វុទ្ធី - បញ្ហានេះពាក់ព័ន្ធទាំងពីរផ្នែកគឺតម្រូវការ និងភាពចាំបាច់របស់គ្រួសារអ្នកដែលបញ្ជូនកូនមកបួសផងដែរ។ មួយវិញទៀត ជាតម្រូវការរបស់ព្រះពុទ្ធសាសនាយើងផង ពីព្រោះផ្នែកខាងព្រះពុទ្ធសាសនា ដូចខ្ញុំករុណាជាអ្នកដឹកនាំក្នុងស្ថាប័នវត្តអារាមមួយ ព្រមទាំងបានបើកពុទ្ធិកសិក្សាទៀតនោះ គឺត្រូវការក្មេងអ្នកស្រុក ឱ្យ មកចូលបួស ដើម្បីនឹងឱ្យបានសិក្សារៀនសូត្រ ទាំងផ្នែកខាងពុទ្ធចក្រ និងផ្នែកខាងអាណាចក្រផង។ ព្រមទាំងដើម្បីឱ្យបានយល់ច្បាស់ទាំងពីរផ្នែក និងបន្តវិវឌ្ឍន៍ក្លាយជាអ្នកបន្ដវេនជួយដល់សាសនាយើងតទៅមុខទៀតផងដែរ។ នេះគឺជាផ្នែកតម្រូវការរបស់គណៈគ្រប់គ្រងវត្ត រីឯមួយទៀតសមស្របទៅនឹងជីវភាពក្រក្រីរបស់ប្រជាពលរដ្ឋ និងគ្រួសារកុលបុត្រដែលចូលមកបួស មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹងនាំផ្គត់ផ្គង់ឱ្យកូនៗបានសិក្សារៀនសូត្រ។ ម្ដាយឪពុកខ្លះទៅរកស៊ីស្រុកឆ្ងាយៗពិបាកយកកូនទៅជាមួយ​ ទើបយកកូននឹងមកផ្ញើជាមួយព្រះសង្ឃឱ្យបំបួសដើម្បីបានឱកាសរៀនសូត្របន្ត។

សរុបមក ការចូលមកបួសគឺជាតម្រូវការទាំងពីរផ្នែក ពោលគឺតម្រូវការផ្នែកអ្នកដឹកនាំស្ថាប័នក្នុងពុទ្ធសាសនាដើម្បីអូសទាយក្មេងៗជំនាន់ក្រោយ ឱ្យបានរៀនសូត្រផង និងឈ្វេងយល់អំពីពុទ្ធសាសនាឱ្យបានកាន់តែប្រសើរឡើងថែមទៀតផង។ យើងដឹងស្រាប់ហើយថា រដ្ឋមិនបានបញ្ចូលទ្រឹស្ដីពុទ្ធសាសនាឱ្យបានស៊ីជម្រៅនៅក្នុងប្រព័ន្ធនៃការអប់រំនោះទេ។

ប៉ុន្ដែនៅពេលដែលក្មេងៗទាំងអស់នោះបានចូលមកបួស យើងមានឱកាសដើម្បីឱ្យអ្នកទាំងនោះបានទទួលភេទជាអ្នកបួសក្នុងពុទ្ធសាសនា និងបញ្ជ្រាបទ្រឹស្ដីពុទ្ធសាសនាផង។ ហើយតទៅមុខ យើងសង្ឃឹមថាអ្នកទាំងអស់នោះនឹងក្លាយជាអ្នកជួយរក្សា ទ្រទ្រង់ និងផ្សព្វផ្សាយពុទ្ធសាសនាជារៀងដរាប។ ម្យ៉ាងវិញទៀត ម្ដាយឪពុករបស់កុលបុត្រដែលចូលមកបួស តែងចង់ឱ្យកូនបានសិក្សា និងចេះដឹងខាងពុទ្ធសាសនាផងដែរ។

លន់ ឡាយ - បើតាមការសង្កេតរបស់ព្រះតេជគុណ ប្រសិនបើក្រុមគ្រួសារក្រីក្រមួយពុំមានលទ្ធភាពឱ្យកូនបានសិក្សារៀនសូត្រនោះ ហើយថែមទាំងមិនបានបញ្ជូនកូនគាត់ឱ្យមកបួសទៀត តើវាសនាអ្នកទាំងនោះនឹងទៅជាយ៉ាងណា?

ភិន វុទ្ធី - ម្ដាយឪពុកក្រីក្រមិនបានបញ្ជូនកូនទៅសាលាដោយសារកត្តាជីវភាព ថែមទាំងមិនជ្រើសរើសវត្តអារាមដើម្បីបណ្ដុះបណ្ដាលកុលបុត្រទាំងនោះ ខ្ញុំករុណាមើលឃើញផលវិបាកមានច្រើនចំណុច។ ទីមួយគឺអត់ទទួលបានការសិក្សារៀនសូត្រខ្ពង់ខ្ពស់ អាយុប្រហែលជា ១៥ឆ្នាំ ឬ១៦ឆ្នាំ ក្លាយជាកម្មករសំណង់ក៏មាន។

ទីពីរ គឺក្មេងៗងាយរងគ្រោះនឹងការប្រើប្រាស់គ្រឿងញៀន។ នៅពេលដែលម្ដាយឪពុកមិនបានមើលការខុសត្រូវឱ្យបានដិតដល់ ឬចេញរកស៊ីទៅស្រុកឆ្ងាយ ដោយទុកកូនៗឱ្យនៅជាមួយជីដូនចាស់ជរាជាដើម។ បញ្ហានេះគឺជាគ្រោះថ្នាក់មួយសម្រាប់កូនអ្នកក្រីក្រ ដែលអត់មានម្ដាយឪពុកនៅមើលថែទាំបានគ្រប់គ្រាន់។

ប៉ុន្ដែនៅពេលដែលកុលបុត្រក្រីក្រទាំងនោះបានបួសមក ធ្វើឱ្យឃ្លាតឆ្ងាយអំពីការប្រើប្រាស់គ្រឿងញៀនផ្សេងៗ និងមានឱកាសច្រើនក្នុងការបន្តការសិក្សារៀនសូត្រ ពីព្រោះព្រះសង្ឃមានវិន័យត្រូវតែសិក្សារៀនសូត្រ។ វិន័យវត្តខ្លះគឺរៀនទាំងព្រឹក ថ្ងៃ និងយប់ ដែលអាចបណ្ដុះទម្លាប់ឱ្យកុលបុត្រនោះចូលចិត្តរៀនសូត្របាន។ កាលដែលកូនអ្នកក្រីក្រចូលមកបួសហើយ ៩៩ភាគរយ ឃើញថាទទួលលទ្ធផលបានល្អប្រសើរ ទោះបីជារៀនសូត្រមិនបានខ្ពង់ខ្ពស់ ឬពូកែយ៉ាងណាក្ដី ក៏ធ្វើឱ្យអ្នកទាំងនោះបានជៀសផុតអំពីការប្រព្រឹត្តិល្បែង អំពើអបាយមុខ និងគ្រឿងញៀនផ្សេងៗ។

លន់ ឡាយ -បើតាមការយល់ឃើញរបស់ព្រះតេជគុណ តើអ្នកអន្ទិតភាគច្រើនមានអត្តចរិតយ៉ាងដូចម្ដេចដែរ?

ភិន វុទ្ធី - បើតាមខ្ញុំករុណាតាមសម្គាល់មើលលក្ខណៈរបស់អន្ទិត អ្នកដែលបានរៀនសូត្រខ្ពង់ខ្ពស់នឹងមានអនាគតល្អ​ ហើយនិងមានសេចក្ដីថ្លៃថ្នូរក្នុងសង្គម។ អ្នកអន្ទិតភាគច្រើនមានចំណេះដឹង អាចប្រកបកិច្ចការងារឯកជន និងរាជការ។ ដោយឡែកអ្នកដែលបានបួសត្រឹមបី​ឬបួនឆ្នាំ មិនបានរៀនចប់ចុងចប់ដើម សឹកទៅវិញក៏ឃើញថាគួរសមជាងក្មេងៗដទៃដែលមិនបានបួស។

លន់ ឡាយ - តើវត្តប្រាសាទនាខ្មៅបានចូលរួមអ្វីខ្លះ ក្នុងសង្គមជាតិខ្មែរយើង?

ភិន វុទ្ធី - វត្តប្រាសាទនាងខ្មៅជួយកុលបុត្រក្រីក្រមួយចំនួនយ៉ាងច្រើនឱ្យផុតពីភាពល្ងង់ខ្លៅ ពោលគឺភាពអនក្ខរកម្ម នេះគឺចំណុចទីមួយ។ ទីពីរគឺជួយបញ្ចៀស ឬបង្វែងក្មេងៗបានមួយចំនួនមិនឱ្យភ្លាត់ទៅប្រើប្រាស់គ្រឿងញៀន។ ចំណុចទីបីគឺបង្ហាត់បង្រៀនឱ្យមានចំណេះ និងជំនាញដើម្បីឱ្យក្មេងៗទាំងអស់នោះក្លាយខ្លួនទៅជាធនធានមនុស្សដ៏មានប្រយោជន៍ សម្រាប់ព្រះពុទ្ធសាសនា ឬសង្គមជាតិ។ មានន័យថាប្រសិនជា ពួកគាត់បួសរៀនសូត្របានចេះដឹងហើយមិនលាចាកសិក្ខាទេ ក៏នឹងទៅជាធនធានរបស់ព្រះពុទ្ធសាសនា ដើម្បីជួយដឹកនាំថែរក្សាព្រះពុទ្ធសាសនា និងជួយផ្សព្វផ្សាយធម៌វិន័យរបស់ព្រះពុទ្ធយើងតទៅមុខទៀត ឬក៏អាចក្លាយជាអ្នកដឹកនាំម្នាក់របស់ស្ថាប័នណាមួយក្នុងព្រះពុទ្ធសាសនា ដើម្បីយកចំណេះដឹងទាំងនោះ យកទៅប្រើប្រាស់សាបព្រោះបណ្ដុះវិជ្ជាដល់អ្នកជំនាន់ក្រោយៗទៀត។

ក្នុងករណីបើអស់និស្ស័យ ឬបានលាចាកសិក្ខាបទ អ្នកទាំងនោះក៏អាចក្លាយទៅជាអ្នកជួយដល់សង្គមជាតិយើង ហើយក៏ដូចជាឆ្លៀតមកជួយដល់ព្រះពុទ្ធសាសនាផង ក្នុងន័យនេះទោះបីក្លាយជាថ្នាក់ដឹកនាំ មន្រ្ដីស្រុក មន្រ្ដីខេត្តក្ដី ក៏ឈ្មោះថាអ្នកនោះធ្លាប់ចេញពីសំណាក់ព្រះពុទ្ធសាសនា ឬអ្នកដែលធ្លាប់បានបួសរៀនក្នុងវត្តអារាមផងដែរ។ ទិដ្ឋិ និងជំនឿរបស់គាត់នោះនឹងនៅជាពុទ្ធសាសនិករហូត ហើយមនុស្សដែលស្ថិតក្រោមការដឹកនាំរបស់ពួកគាត់នៅថ្ងៃអនាគតក៏នឹងអាចក្លាយទៅជាសមាជិក ឬអ្នកជំនឿជឿលើព្រះពុទ្ធសាសនា។

លន់ ឡាយ -ជាចុងក្រោយ តើព្រះតេជគុណមានអ្វីចង់បន្ថែមទេ? សូមនិមន្ដ ប្រសិនបើមាន។

ភិន វុទ្ធី - លើសពីវិស័យអប់រំពុទ្ធចក្រ ព្រះសង្ឃព្រះពុទ្ធសានាខ្មែរបានចូលរួមយ៉ាងសកម្ម​ ក្នុងការរួមចំណែកលើវិស័យអប់រំខាងអាណាចក្រផងដែរ ដូចជាការកសាងសមិទ្ធិផលផ្សេងៗ ការចូលរួមចំណែកជាផ្នែកស្មារតី ពោលគឺទ្រឹស្ដីអប់រំជាដើម។ ស្ទើរតែ ៩០ ភាគរយនៃវត្តអារាមនៅកម្ពុជាមានសាលាបឋមសិក្សា អនុវិទ្យាល័យ ឬក៏វិទ្យាល័យ។ នេះបង្ហាញថាការកសាងសមិទ្ធិផលអាគារសិក្សាផ្សេងៗតែងមានការជួយឧបត្ថម្ភពីវត្តអារាម តួយ៉ាងដូចជាវត្តប្រាសាទនាងខ្មៅជាដើម។

ទ្រឹស្ដីអប់រំរបស់ព្រះសង្ឃគឺល្អៗណាស់សម្រាប់ជួយជាចំណែកផ្នែកស្មារតី ក្នុងការសិក្សារៀនសូត្ររបស់ក្មេងៗផ្នែកខាងអាណាចក្រ។ ម្យ៉ាងទៀតពិធីបើកបវេសនកាល នាយកសាលាតែងតែនិមន្ដព្រះសង្ឃដើម្បីផ្ដល់ឱវាទអប់រំដល់សិស្ស និងលើកទឹកចិត្តឱ្យខិតខំរៀនសូត្រជាដើម។

លន់ ឡាយ -ខ្ញុំករុណា សូមអរព្រះគុណព្រះតេជគុណដែលបានចំណាយពេលវេលាផ្ដល់កិច្ចសម្ភាសន៍ក្នុងថ្ងៃនេះ៕