The photo taken in 2016 shows Chanvong Kul diluting the solution for an experiment at the University of Puthisastra, Phnom Penh, Cambodia. Photo provided by Chanvong Kul and taken by Malen Ea. Image by Malen Ea

Chanvong Kul diluting the solution for an experiment at the University of Puthisastra, Phnom Penh, Cambodia.

About Chanvong Kul

“I came to stay in the monastery to continue my education,” explains Chanvong Kul, a former monastic boy. “Because we were the children of poor families, only the monasteries offered a place to stay and continue to study.”

Kul, 27, was born in a remote village of Kratie province, Cambodia. He has six siblings, and two relied on the monastery to study until achieving a college level. “My other four siblings did not receive any education because, first, the schools were far, and second, the family condition was poor,” Kul said.

“My father considered how to help me study because I wanted to study,” Kul said. “If I studied at the village, it was impossible because the house was far from the schools. Leaving [the house] meant that I needed to rent a room that my father could not pay. Then he sent me to the monastery.”

Kul did not live in Botumvatey monastery, but he lived in Sansom Kosal monastery in Phnom Penh with hundreds of monks and monastic boys to live from 2008 until 2019. Now he is a medical laboratorian at Institut Pasteur du Cambodge.

“Overall, the monasteries provide a lot of things to students from provinces such as housing, food, and sometimes money,” Kul said.

“Moreover, [the monks] also provide good advice, good lessons related to living, and experiences of living together.”

Transcript

កំណត់ត្រាសម្ភាសន៍ជាលាយលក្ខណ៍អក្សរ

អ្នកសម្ភាសន៍ - លន់ ឡាយ

អ្នកផ្ដលបទសម្ភាន៍ - គល់ ច័ន្ទវង្ស

កាលបរិច្ឆេទ - ១៥ មីនា ២០២១

មធ្យោបាយ​ -​ Remote Interview

រយៈពេល - ១៦ នាទី​ និង២៩ វិនាទី

លន់ ឡាយ - អាត្មាភាព ភិក្ខុ លន់ ឡាយ ជាសមណនិស្សិតឆ្នាំទី៤ សិក្សានៅសាកលវិទ្យាល័យម៉ាស្សាឈូសេត្តឡូវ៉ែល សហរដ្ឋអាមេរិក ដោយសិក្សាទៅលើជំនាញវិជ្ជានិពន្ធ។ គោលបំណងនៃការសម្ភាសន៍ថ្ងៃនេះ គឺដើម្បីបានជាប្រភពព័ត៌មានក្នុងការសរសេរអត្ថបទមួយក្រោមប្រធានបទ វត្តអារាមព្រះពុទ្ធសាសនានៅកម្ពុជាជួយប្រជាជនក្រីក្រឱ្យមានឱកាសទទួលបានការអប់រំខ្ពង់ខ្ពស់។ ក្នុងប្រធានបទនេះ អាត្មាត្រូវធ្វើការសម្ភាសន៍ទាំងបព្វជិត និងគ្រហស្ថដែលធ្លាប់បានអាស្រ័យទាក់ទងជាមួយព្រះពុទ្ធសាសនាជាច្រើនអង្គនាក់។

សំណួរដំបូង! តើច័ន្ទវង្ស មានស្រុកកំណើតនៅទីណា និងរាល់ថ្ងៃនេះប្រកបកិច្ចការងារអ្វីដែរ?

គល់ ច័ន្ទវង្ស - ខ្ញុំករុណា​កើតនៅភូមិជ្រោយស្នែងក្របី ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ សព្វថ្ងៃ ខ្ញុំករុណាជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ដ។ ដោយយើងសរសេរជាភាសាអង់គ្លេសថា Medical Laboratory។ កន្លែងខ្ញុំករុណាធ្វើការគេហៅថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ឬភាសាអង់គ្លេស គេហៅថា Institute Pasteur of Cambodia

លន់ ឡាយ -តើច័ន្ទវង្សមកស្នាក់នៅវត្តសន្សំកុសលពីឆ្នាំណា ដល់ឆ្នាំណា ហើយពេលនោះលោកមានអាយុប៉ុន្មានដែរ?

គល់ ច័ន្ទវង្ស - ខ្ញុំករុណា ​បានចូលមកស្នាក់នៅវត្តសន្សំកុសលក្នុងឆ្នាំ២០០៨។ ដែលពេលនោះខ្ញុំករុណាមានអាយុប្រហែលជា ១៣­-១៤ឆ្នាំ។ ខ្ញុំករុណា ចាកចេញពីវត្តដូចជាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩។ ខ្ញុំករុណាចេញពីវត្តសន្សំកុសលពីរឆ្នាំមកហើយ។

លន់ ឡាយ -តើមូលហេតុអ្វី ទើបបណ្ដាលឱ្យច័ន្ទវង្សចូលមកស្នាក់អាស្រ័យនៅក្នុងវត្តដូច្នេះ?

គល់ ច័ន្ទវង្ស - ខ្ញុំករុណាមកស្នាក់នៅវត្ត ក្នុងគោលបំណងដើម្បីបានបន្ដការសិក្សា។ ពីព្រោះខ្ញុំករុណាគិតថា ពួកយើងជាកូនអ្នកអត់(ទ្រព្យ) មានតែពឹងផ្អែកទីវត្តអារាមដើម្បីជ្រកអាស្រ័យនៅដើម្បីបានសិក្សាបន្ដទៀត។ ប្រសិនបើអត់នៅវត្តទេ ប្រហែលជាខ្ញុំករុណានៅជាមួយបងប្អូនឯណោះ។ ហើយប្រសិនបើ នៅជាមួយបងប្អូនប្រហែលជាពិបាកច្រើន ប្រហែលរត់មិនរួចដែរ បើតាមខ្ញុំករុណាមើលទៅ។

លន់ ឡាយ -តើវត្តបានផ្ដល់អ្វីខ្លះឱ្យច័ន្ទវង្ស កាលដែលធ្លាប់ស្នាក់នៅជាងដប់ឆ្នាំកន្លងមក?

គល់ ច័ន្ទវង្ស - និយាយជារួមទៅ វត្តបានផ្ដល់ផលប្រយោជន៍ច្រើនណាស់សម្រាប់និស្សិតដែលមកពីតាមបណ្តាខេត្តនានា។ ដូចជា ផ្ដល់ជាកន្លែងស្នាក់នៅ និងផ្ដល់នូវអាហារសម្រាប់និស្សិត ហើយពេលខ្លះ ក៏យើងបានប្រាក់កម្រៃខ្លះៗដែរពីព្រះសង្ឃ នៅពេលដែលយើងជួយ ឬក៏យើងធ្វើអ្វីៗផ្សេងៗជាប្រយោជន៍ ព្រះសង្ឃឃើញ ក៏ចេះតែឱ្យប្រាក់សម្រាប់ចាយបន្ដិចបន្ដួចខ្លះផងដែរ។ ចំណែកសម្រាប់បាយ ទឹក និងកន្លែងស្នាក់នៅវិញ គឺប្រចាំថ្ងៃតែម្ដង។ ហើយមួយវិញទៀត ក៏មានការផ្ដល់ជាដំបូន្មានល្អៗ មេរៀនល្អៗ ទាក់ទងទៅនឹងការរស់នៅ និងបទពិសោធន៍ជីវិតរស់នៅជាមួយគ្នា។

លន់ ឡាយ -បើតាមចាំពេលនោះ ក្នុងវត្តសន្សំកុសល តើមាននិស្សិតប្រហែលប៉ុន្មាននាក់? ហើយបើតាមច័ន្ទវង្ស សង្កេតឃើញតើពួកគាត់ទាំងនោះមានស្ថានភាពគ្រួសារយ៉ាងណាដែរ?

គល់ ច័ន្ទវង្ស - កាលពីជំនាន់ខ្ញុំករុណា បើតាមករុណាចាំ ដូចជាមានចំនួន៥៦ នាក់។​ ភាគច្រើន ស្ថានភាពគ្រួសារពួកគាត់គឺលំបាក ព្រោះដោយច្រើនពួកគាត់មកពីបណ្ដាខេត្ត ជាកូនកសិករ។ ហើយស្ថានភាពពួកគាត់គឺ លំបាកដូច្នេះ។ ប្រសិនបើ​ ពុំមានវត្តអារាមផ្គត់ផ្គង់ទេ ប្រហែលជាពួកគាត់ពិបាកក្នុងការសិក្សារៀនសូត្របន្តិចហើយ។

លន់ ឡាយ -តើច័ន្ទវង្ស អាចសាកស្រម៉ៃបានទេ ប្រសិនបើគ្មានវត្តអារាមនោះ តើស្ថានភាពរបស់ខ្លួនរាល់ថ្ងៃនេះ នឹងទៅជាយ៉ាងដូចម្ដេចវិញ?

គល់ ច័ន្ទវង្ស - ប្រសិនបើ អត់មានការជួយជ្រោមជ្រែងពីវត្តអារាមនោះ ប្រហែលជាជីវិតត្រូវផ្លាស់ប្ដូរក្នុងបរិបទផ្សេង។ ខ្ញុំករុណា ប្រហែលអាចជាធ្វើការបែបដោយការប្រើកម្លាំង ឬអាចទៅនៅស្រុកវិញក៏ថាបានដែរ។ ម្យ៉ាងទៀត ប្រហែលជាខ្ញុំករុណាអាចនឹងបោះបង់ការសិក្សាចោល ពីព្រោះតែអត់មានអ្វីដើម្បីនឹងទ្រទ្រង់ជួយជ្រោមជ្រែងនៅពីក្រោយ។

លន់ ឡាយ -តើក្នុងគំនិត មកស្នាក់នៅវត្តដើម្បីបន្ដការសិក្សានេះ ជាគំនិតផ្ទាល់ខ្លួន ឬមួយនរណាម្នាក់ជាអ្នកបញ្ចូនមក ឬយ៉ាងណាទៅវិញ?

គល់ ច័ន្ទវង្ស - តាមពិតទៅខ្ញុំករុណាមានគោលបំណងមួយ គឺចង់បន្ដការសិក្សា។ ឪពុកខ្ញុំករុណា ជាអ្នកជួយរកមធ្យោបាយ និងរកដំណោះស្រាយឱ្យ​ ដោយគាត់មានស្គាល់ព្រះសង្ឃនៅវត្ដសន្សំកុសល ព្រមទាំងមានបងប្រុសនៅវត្តនោះដែរ គាត់ក៏បានយកខ្ញុំករុណាមកស្នាក់នៅក្នុងទីនោះ។​ ប៉ុន្ដែប្រសិនជា ឱ្យរៀននៅស្រុកកំណើតនោះអត់កើតទេ ពីព្រោះផ្ទះនៅឆ្ងាយពីកន្លែងរៀនសូត្រ។ ធម្មតាចេញមករៀន ត្រូវនៅផ្ទះជួល ដូច្នេះលោកពុកពុំមានលទ្ធភាព ហើយក៏ជម្រុញឱ្យខ្ញុំករុណាមកស្នាក់នៅក្នុងវត្តតែម្ដង។

លន់ ឡាយ -តើច័ន្ទវង្ស មានបងប្អូនប៉ុន្មាននាក់? ហើយចំនួនប៉ុន្មាននាក់ដែរ ដែលបានទទួលការអប់រំក្រោយថ្នាក់ឧត្តមសិក្សា?

គល់ ច័ន្ទវង្ស - ចំពោះបងប្អូនខ្ញុំករុណា ទាំងអស់មាន៦នាក់ ហើយទទួលបានការសិក្សាក្រោយឧត្តមសិក្សាតែពីរនាក់ទេ គឺលោកបងរបស់ខ្ញុំករុណា [ជាព្រះសង្ឃ] និងខ្ញុំករុណា។ ចំណែកនៅបួននាក់ទៀត ដែលអត់បានរៀនដោយសារ សាលារៀននៅឆ្ងាយពីផ្ទះ និងមួយវិញទៀតកត្តាជីវភាព។ ពីព្រោះ ដោយសារសាលានៅឆ្ងាយហើយជីវភាពយើងមិនអាចផ្គត់ផ្គង់​​​ ដើម្បីឱ្យបន្ដការសិក្សារបស់ពួកគាត់បាន។

លន់ ឡាយ -និយាយជារួមមក អ្នកដែលទទួលបានការអប់រំថ្នាក់ឧត្តម និងក្រោយឧត្ដមសិក្សា មនុស្សស្គាល់ជាទូទៅ ឬហៅជាឈ្មោះម្យ៉ាងទៀតថាជាបញ្ញាវ័ន្ដ គឺអ្នកដែលសិក្សារៀនសូត្របានខ្ពស់។ ហើយសម្រាប់ច័ន្ទវង្ស និយាយជារួមទស្សនៈរបស់ច័ន្ទវង្សផ្ទាល់ តើព្រះពុទ្ធសាសនាខ្មែរយើង បានចូលរួមយ៉ាងដូចម្ដេចខ្លះក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងការអប់រំកូនកសិករក្រីក្រ?

គល់ ច័ន្ទវង្ស - តាមទស្សនៈរបស់ខ្ញុំករុណា ព្រះពុទ្ធសាសនាគឺ មានតួនាទីសំខាន់ណាស់ក្នុងសង្គមខ្មែរយើងបច្ចុប្បន្ន។ បើនិយាយជារួមទៅ ទីមួយ គឺការអប់រំមនុស្សជាតិយើងឱ្យដើរតាមគន្លងផ្លូវល្អ ចេះស្គាល់អ្វីខុស និងអ្វីត្រូវ។ ម្យ៉ាងទៀត វត្តអារាមមានតួនាទីច្រើនដូចជាការជួយផ្ដល់កន្លែងសម្រាប់សមណនិស្សិត ឬក៏និស្សិតដូចជាខ្ញុំករុណាដូច្នេះដែរ។ [វត្តអារាម]​ បានផ្ដល់កន្លែងស្នាក់នៅសម្រាប់និស្សិតក្រីក្រដើម្បីបានបន្ដការសិក្សា។ វាក៏ជាកោសិកាមួយផងដែរសម្រាប់សង្គមជាតិ ពីព្រោះថាមានតែការអប់រំទេ ដែលអាចផ្លាស់ប្ដូរជីវិតយើងទៅថ្ងៃអនាគតបាន ហើយព្រមទាំងអាចផ្លាស់ប្ដូរសង្គម និងផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងបានផងដែរ។

លន់ ឡាយ - សូមអរគុណច្រើន សម្រាប់ការចំណា