About Ven. Saren Sib
Ven. Saren Sib, 28, is an academic student at Preah Sihanouk Raja Buddhist University, Phnom Penh, Cambodia. He has lived in Botumwatey monastery, Phnom Penh, where is about 500 meters from his schools.
Ven. Sib was born in a deprived family in Takeo province, but his parents moved to Battambang province. He became a novice monk in 2007 when he was 14. Ven. Sib finished his Buddhist primary and secondary schools in Kompot province in 2013. Then, he studied at Preah Suramrit Buddhist High School.
Buddhist schools have more subjects to study, and all levels of Buddhist schools’ achievement are equivalent to public education in Cambodia.
Ven. Sib is the youngest son of five siblings to study higher education; all of his brothers and sisters did not finish high school. Ven. Sib added that because his siblings did not have more opportunities to continue their education, they have migrated to work, including to Thailand.
“Because my family was poor and not be able to support [my] education, [I] decided to be a monk to continue my studies,” Ven. Sib said. Without Buddhism, I cannot continue.”
Transcript
កំណត់ត្រាជាលាយលក្ខណ៍អក្សរ
អ្នកសម្ភាសន៍ - លន់ ឡាយ
អ្នកផ្ដលបទសម្ភាន៍ - ស៊ីប សារ៉ែន
កាលបរិច្ឆេទ - ១១ មីនា ២០២១
មធ្យោបាយ - Remote Interview
លន់ ឡាយ -ខ្ញុំករុណា ភិក្ខុ លន់ ឡាយ ជាសមណនិស្សិតឆ្នាំទី៤ សិក្សានៅសាកលវិទ្យាល័យម៉ាស្សាឈូសេត្តឡូវ៉ែល សហរដ្ឋអាមេរិក ដោយសិក្សាលើជំនាញវិជ្ជានិពន្ធ។ គោលបំណងនៃកិច្ចសម្ភាសន៍ថ្ងៃនេះ គឺដើម្បីបានជាប្រភពព័ត៌មានក្នុងការសរសេរអត្ថបទមួយក្រោមប្រធានបទ “វត្តអារាមព្រះពុទ្ធសាសនានៅកម្ពុជាជួយប្រជាជនក្រីក្រមានឱកាសទទួលបានការអប់រំខ្ពង់ខ្ពស់”។ ក្នុងប្រធានបទនេះ ខ្ញុំករុណាត្រូវការសម្ភាសន៍បព្វជិត និងគ្រហស្ថដែលធ្លាប់អាស្រ័យពឹងពាក់ព្រះពុទ្ធសាសនាជាច្រើនអង្គនាក់។ ហើយក្នុងនោះក៏មានច័ន្ទវង្សម្នាក់ដែរ។
សំណួរដំបូង តើព្រះអង្គបួសនៅឆ្នាំណា និងកាលនោះ ព្រះអង្គមានអាយុប៉ុន្មានឆ្នាំ?
ស៊ីប សារ៉ែន- ខ្ញុំករុណាបួសនៅក្នុងឆ្នាំ២០០៧ និងកាលនោះ ខ្ញុំករុណាមានវ័យ១៤ឆ្នាំ។
លន់ ឡាយ-តើហេតុអ្វីបានជាព្រះអង្គចូលមកបួសទាំងវ័យនៅក្មេងអ៊ីចឹង?
ស៊ីប សារ៉ែន-ខ្ញុំករុណាចូលមកបួសទាំងវ័យក្មេងបែបនេះមកពីកត្តាគ្រួសារមានការខ្វះខាតក្នុងការសិក្សារៀនសូត្រ ទើបសម្រេចចិត្តមកបួសដើម្បីបានសិក្សាបន្ត។ កូនអ្នកក្រីក្រមានតែពឹងលើវត្តអារាមទេ ដើម្បីបន្ដការសិក្សារៀនសូត្រទៅមុខទៀត។
លន់ ឡាយ-មានន័យថា ប្រសិនបើមិនបានបួស តើព្រះអង្គមិនអាចបន្ដការសិក្សាបានទេឬ?
ស៊ីប សារ៉ែន-បើខ្ញុំករុណាមិនចូលមកបួសទេ ប្រាកដជាលំបាកក្នុងការសិក្សារៀនសូត្រណាស់។ ព្រោះអីគ្រួសារខ្ញុំករុណាគ្មានលទ្ធភាពដើម្បីឧបត្ថម្ភក្នុងការសិក្សាទេ។ ដូច្នេះហើយ ប្រសិនបើគ្មានព្រះពុទ្ធសាសនា និងខ្ញុំករុណាមិនបានចូលបួសទេ ខ្ញុំករុណាប្រហែលជាលំបាកក្នុងការទទួលបានឱកាសសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់ប្រសើរណាស់មើលទៅ។
លន់ ឡាយ-តើញោមប្រុសរបស់ព្រះអង្គមានកូនប៉ុន្មាននាក់ដែរ ហើយតើពួកគាត់ប្រកបកិច្ចការអ្វីដែរ?
ស៊ីប សារ៉ែន-ញោមប្រុសស្រីកាលនោះ ពួកគាត់ជាកសិករ ធ្វើស្រែចម្ការ។ ពួកគាត់មានកូនប្រុសស្រីទាំងអស់៥នាក់ ហើយខ្ញុំករុណាគឺជាកូនពៅ។
លន់ ឡាយ-តើក្នុងចំណោមបងប្អូនទាំងប្រាំនាក់នោះ មានបានរៀនសូត្រគ្រប់គ្នាដែរឬទេ? តើពួកគាត់រៀនបានត្រឹមណាដែរ?
ស៊ីប សារ៉ែន-បងៗរបស់ខ្ញុំករុណារៀនមិនបានចប់ថ្នាក់ទី១២ទេ ត្រូវឈប់ទាំងអស់ដោយសារកត្តាគ្រួសារ។ បងគេបង្អស់បានរៀនត្រឹមថ្នាក់ទី១១។ បងបន្ទាប់បានរៀនត្រឹមថ្នាក់ទី៦។ បងបន្ទាប់មួយទៀតបានរៀនត្រឹមថ្នាក់ទី៧ និងបងបន្ទាប់ម្នាក់ទៀតបានរៀនត្រឹមថ្នាក់ទី៦។ ពួកគាត់ត្រូវបោះបង់ការសិក្សាទាំងអស់គ្នា ដោយសារកត្តាជីវភាពគ្រួសារ។ ក្រោយឈប់រៀន ពួកគាត់មានប្តីប្រពន្ធ និងសព្វថ្ងៃពួកគាត់ធ្វើការនៅស្រុកថៃខ្លះ។
លន់ ឡាយ-តើញោមប្រុសស្រីរបស់ព្រះអង្គបានរៀនសូត្រដល់ថា្នក់ណាដែរ?
ស៊ីប សារ៉ែន-ញោមប្រុសគាត់បានរៀនខ្លះដែរ តែញោមស្រីអត់បានរៀនសូត្រអ្វីទេ។
លន់ ឡាយ-តើសព្វថ្ងៃ ព្រះអង្គរៀនសូត្រដល់កម្រិតណាហើយ ?
ស៊ីប សារ៉ែន-ខ្ញុំករុណាជិតចប់បរិញ្ញាបត្រហើយ។
លន់ ឡាយ-ខ្ញុំករុណាសូមអបអរសាទរផង និងអរព្រះគុណសម្រាប់ការផ្ដល់កិច្ចសម្ភាសន៍ក្នុងវេលានេះ។